មេរៀន សម្រាប់ផ្សាយដំណឹង
Written by Super Userតើសន្តិភាពសម្រាប់ជីវិតគ្រប់រូបរស់នៅលោកីយ៍នេះ !? បើអស់លោកអ្នកចង់បាននូវសន្តិភាពនេះសូមអាន
ជំហ៊ានទាំង ៤ ដូចខាងក្រោម:
ជំហានទី ១ : គោលបំណងរបស់ព្រះយេស៊ូវ សម្រាប់សន្តិភាព និងជីវិតព្រះស្រឡាញ់អស់លោកអ្នក ហើយចង់អោយអស់លោកអ្នក ជួបតែនិងសន្តិភាព និងជីវិតអស់កល្បជានិច្ចគ្រប់ៗគ្នា។
ព្រះគម្ពីរប្រាប់ថា៖ "យើងមានសន្តិភាពជាមួយព្រះអម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង" ។
- រ៉ូម ៥: ១
«ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាយាងមកផែនដីរបស់ទ្រង់ ដើម្បីជួយសង្គ្រោះមនុស្សគ្រប់រូប ដូច្នេះអ្នកណាដែលទទួលជឿលើព្រះអង្គនោះមិនត្រូវវិនាសឡើយ គឺទ្រង់ឲគេមានជីវិតអស់កល្បជានិច្ចវិញ»។
- យ៉ូហាន ៣:១៦
តើមានអ្វីរារាំងយើងម្នាក់ៗមិនឱ្យទទួលបាននូវសន្តិភាពពិតសម្រាប់ជីវិតអស់លោកអ្នក ដែលព្រះយេស៊ូវបានសន្យាប្រគល់ឲមនុស្សលោកគ្រប់ៗរូប ?
ជំហានទី ២ បញ្ហារបស់មនុស្ស៖ ការជ្រើសរីសផ្លូវខុស ព្រះបានបង្កើតមនុស្សយើងមកឱ្យមានរូបរាងកាយមានភាពដូចជាព្រះអាទិករ(ព្រះយេស៊ូវ) ព្រះទ្រង់បានផ្តល់ឱ្យយើងដែលជាកូនទ្រង់ នូវឆន្ទៈនិងសិទ្ធិសេរីភាពគ្រប់គ្រាន់ នៃការជ្រើសរើស និងការសម្រេចចិត្ដ ពេលនោះមនុស្សដើមរបស់យើងបានសម្រេចចិត្តធ្វើការជ្រើសរើសមិនដើរតាម និងការស្តាប់បង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះវរបិតាដែលបានបង្កើតខ្លួន ហើយទៅជា ធ្វើការជ្រើសរីសដើរតាមផ្លូវរបស់ខ្លួនឯងផ្ទាល់ទៅវិញ៕ នេះការបែកឬដាច់ចេញរបស់មនុស្សលោកយើងអំពីព្រះអាទិករ(ព្រះយេស៊ូវគ្រីស្ទ)
ជាអ្នកបង្កើតយើងមកឲរស់ដោយសេចក្ដីសុចរិកលើភពផែនដែនដីទាំងមូលនេះ ៕
ព្រះគម្ពីរប្រាប់ថា៖
«ត្បិតមនុស្សទាំងអស់មានបាប ហើយបន្តធ្វើបាបដែលជាហេតុ ខ្វះមិនដល់សិរីល្អនៃព្រះអាទិករបានបង្កើកមនុស្សមក»។
- រ៉ូម ៣:២៣
«សម្រាប់ លទ្ធផលកម្មនៃអំពើបាបនោះ គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះអាទិករ(ព្រះយេស៊ូវ)វិញនោះគឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើង។
- រ៉ូម ៦:២៣
មនុស្សលោកយើងបានខិតខំប្រឹងព្យាយាមគ្រប់មធ្យោបាយនានាក្នុងការកផ្លូវ ផ្សារភ្ជាប់ ឬធ្វើដំណើរវិលបែរទៅឯព្រះយេស៊ូវ (ព្រះអាទិករ)វិញ៕
ព្រះគម្ពីរប្រាប់ថា៖
មានផ្លូវមួយគត់ដែលមើលទៅដូចជាត្រឹមត្រូវ
ប៉ុន្តែផ្លូវផ្សេងទៀតនោះនៅទីបំផុតវានាំទៅរកសេចក្តីស្លាប់” ។
- សុភាសិត ១៤:១២
ប៉ុន្តែអំពើទុច្ចរិតរបស់មនុស្សលោក បានធ្វើអោយមនុស្សលោកយើង ឃ្លាតឆ្ងាយពីព្រះអាទិករដែលបានបង្កើតមនុស្សលោកយើងមក ។ អំពើបាបរបស់មនុស្សលោកយើង បានបាំងព្រះភ័ក្ត្រព្រះអាទិករ
(ព្រះយេស៊ូវ)និងមនុស្សលោកយើង ហើយមនុស្សលោកយើង មិនអាចស្តាប់ឮ ឬស្វែងរក ឬទៅរកព្រះអាទិករវិញបានទៀតបានឡើយ »។
- អេសាយ ៥៩: ២
គ្មានស្ពាន ឬផ្លូវ ឬមធ្យោបាយណាទៅដល់ព្រះអាទិករបានទេ !តើត្រូវធ្វើយ៉ាងណា តើមានផ្លូវទេ?
ជំហានទី ៣ : ផ្លូវត្រូវមាន គឺស្ពានព្រះយេស៊ូវគ្រីស្ទ៖ ស្ពានព្រះយេស៊ូវគ្រីស្ទ គឺជា : ឈើឆ្កាង ពីព្រោះព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងហើយទ្រង់បានរស់ឡើងវិញបន្ទាប់ពី កប់នៅក្នុងផ្នូរ៣ថ្ងៃ ។ លទ្ធផលនៃបាបកម្មមនុស្សលោកយើង មិនស្ដាប់តាមទ្រង់នោះ ទ្រង់យោគយល់អនុគ្រោះលើកលែងទោសចំពោះអំពើបាបរបស់មនុស្សយើងឲរួច នាំយើងឲមានសទ្ធិសេរីវិលបែរ ទៅរកព្រះអាទិរ(ព្រះយេស៊ូវគ្រីស្ទ) ហើយបាននៅនគរព្រះជានិរន្តតវៀងទៅ-។
ព្រះគម្ពីរប្រាប់ថា៖
«ត្បិតមានព្រះតែមួយគត់ និងជាអ្នកនាំមនុស្សលោកយើងទាំងគ្នារទៅឯព្រះអាទិករវិញ គឺព្រះគ្រីស្ទយេស៊ូវ។
- ១ ធីម៉ូថេ២: ៥
«ព្រះគ្រីស្ទបានឞកទទួលនូវការរងទុក្ខតែម្តងដោយព្រោះបាបកម្មរបស់មនុស្សទុច្ឆរិត (គឺមនុស្សលោកយើងដែលមិនស្តាប់តាមព្រះអាទិករ) ដើម្បីនាំគេទៅឯនឝរព្រះ»វិញ ។
- ១ ពេត្រុស ៣:១៨
ព្រះយេស៊ូវគ្រីស្ទបានផ្តល់ផ្លូវតែមួយគត់ដល់មនុស្សលោកយើងម្នាក់ៗដើម្បីធ្វើដំណើរទៅឯនគរព្រះពិតវិញ គឺផ្លូវទៅស្ថានសួគ៍ !
មនុស្សលោកយើងគឺ : ត្រូវតែធ្វើការជ្រើសរើស ធ្វើការសម្រេចចិត្តជាថ្មី ?
1-តាមផ្លូវព្រះអាទិករ(ផ្លូវព្រះយេស៊ូវ )? ឬ 2-តាមផ្លូវរៀងៗខ្លួនទៀត ?
ជំហានទី ៤: ការឆ្លើយតបរបស់យើង៖ ការទទួលយកផ្លូវព្រះគ្រីស្ទ យើងត្រូវតែជឿទុកចិត្តនិងទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់និងជាព្រះសង្គ្រោះ។
ព្រះគម្ពីរប្រាប់ថា៖
«ប៉ុន្តែអស់អ្នកណាដែលបានទទួលទ្រង់ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ(ព្រះយេស៊ូវ)នោះទ្រង់ ប្រទានអោយគេឲបានក្លាយជាកូនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងពិតប្រាកដ»។
- យ៉ូហាន ១:១២
ប្រសិនបើអស់លោកអ្នក ប្រកាសដោយមាត់អ្នកថា: ព្រះយេស៊ូវ! ព្រះយេស៊ូវជាព្រះអម្ចាស់សង្គ្រាះ ហើយជឿនៅក្នុងចិត្តថា ទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយនោះទ្រង់ពិតជួយសង្គ្រោះអស់លោកអ្នកបានជាប្រាកដ។
- រ៉ូម ១០: ៩
តើមនុស្សលោកយើងឥឡូវចង់ នៅផ្លូវខាងណា?
ផ្លូវខាងជាមួយព្រះយេស៊ូវគ្រីស្ទ ឬគ្មានផ្លូវ?
នេះជាវិធីដែលអ្នកអាចទទួលយកនូវផ្លូវរបស់ព្រះយេស៊ូវគ្រីស្ទ ដាក់ក្នុងជីវិតរបស់អ្នក៖
+ទទួលស្គាល់តម្រូវការរបស់អ្នក (ខ្ញុំជាមនុស្សមានបាប)
មានឆន្ទៈក្នុងការងាកចេញពីអំពើបាបរបស់អ្នក (ប្រែចិត្ត)
+ជឿថាព្រះយេស៊ូវគ្រីស្ទបានសុគតសម្រាប់អស់លោកអ្នកនៅលើឈើឆ្កាងហើយបានរស់ពីសុគត់ឡើងហើយនៅអមតៈអស់លក្យជានិច្ច…៕
តាមរយៈការអធិស្ឋានសូមយាងព្រះយេស៊ូវគ្រីស្ទមកគ្រប់គ្រងដឹកនាំជីវិតរបស់អស់លោកអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធទ្រង់។ (ទទួលគាត់ជាព្រះអម្ចាស់និងព្រះអង្គសង្រ្គោះ)
យើងសូមបង្ហាញជាលំនាំក្នុងការអធិស្ឋានមានដូចខាង
ក្រោមដើម្បីទទួលយកព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់អស់លោកអ្នក:
"ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអើយ"
+ខ្ញុំដឹងថាខ្ញុំជាមនុស្សមានបាបហើយខ្ញុំសុំកាអភ័យទោសពីទ្រង់ !
ខ្ញុំជឿព្រះយេស៊ូវគ្រីស្ទ ខ្ញុំជឿថាទ្រង់បានសុគតសម្រាប់អំពើបាបរបស់ខ្ញុំ ហើយដែលទ្រង់បានរស់ពីសុគត់ឡើងទ្រង់ឡើងវិញ។
ខ្ញុំសូមប្រគល់ដួងទុកចិត្តលើទ្រង់ដើម្បីយកទ្រង់ធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំហើយខ្ញុំសម្រេចដើរតាមទ្រង់ព្រះអម្ចាស់ ចាប់ពីថ្ងៃនេះតទៅ ដើម្បីទ្រង់ដឹកនាំជីវិតរបស់ខ្ញុំ
ហើយជួយខ្ញុំឱ្យធ្វើតាមបំណងទ្រង់ជានិច្ចតរៀងទៅ …៕
+ ខ្ញុំសូមអធិស្ឋានសុំគ្រប់ការទាំងអស់ដោយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ --។ អាម៉ែន។
+++សូមព្រះយេស៊ូវគ្រីស្ទ ជាម្ចាស់នៃឆ្នាំសកល២០១៩ និងឈានចូលឆ្នាំសកលថ្មី២0២0 និងសករាជទ្រង់បន្តទៅមុខទៀត សូមទ្រង់ប្រោសប្រទាននូវសេចក្ដីសុខ សន្តិភាព សុខដុមមនោរម្យ វិបុលភាព មានសុខភាព សំបូរសប្បាយក្នុងជីវិតសុភមង្គលដល់មនុស្សលោកយើង ជាអមតៈតរ